(ភ្នំពេញ)៖ ថ្មីៗនេះគម្រោងខុនដូទំនើប Urban Village ដំណាក់កាលទី២ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះទី៣របស់ ក្រុមហ៊ុន Urban Hub Cambodia ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតដណ្ដើមពានរង្វាន់ចំនួន៦ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០ (PropertyGuru Cambodia Property Awards 2020) នឹងប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញក្នុងខែកញ្ញាខាងមុខនេះ។ យោងតាមលោកស្រី Catherine Chan នាយកប្រតិបត្តិនៃគម្រោង Urban Village។

លោកស្រី Catherine បានបន្ថែមទៀតថា បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងបំផុតពីក្រុមគណៈកម្មការនៃកម្មវិធី ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកអចលនទ្រព្យ ដែលទទួលបានការគោរពខ្ពស់ទាំងនៅកម្ពុជា និងតំបន់អាស៊ី គម្រោង Urban Village ដំណាក់កាលទី២ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតជាមួយគម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍នៅកម្ពុជាដ៏ទៃទៀត សម្រាប់ពានរង្វាន់ចំនួន ៦ខាងក្រោមនេះ៖

១៖ ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលទទួលបានជោគជ័យជាងគេបំផុត (Best Breakthrough Developer)
២៖ ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជីវិតទាន់សម័យល្អដាច់គេបំផុត (Best Lifestyle Developer)
៣៖ ពានរង្វាន់គម្រោងខុនដូល្អដាច់គេបំផុត (រាជធានីភ្នំពេញ) (Best Condo Development Phnom Penh)
៤៖ ពានរង្វាន់គម្រោងអភិវឌ្ឍន៍ការិយាល័យល្អដាច់គេបំផុត (Best Office Development)
៥៖ ពានរង្វាន់ការិយាល័យធ្វើការរួមល្អដាច់គេបំផុត (Best Co-working Space)
៦៖ ពានរង្វាន់ការិយាល័យ ដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (Best Office Architectural Design)

លោកស្រីថ្លែងបន្ដថា «ការដែលគ្រាន់តែត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតសម្រាប់ពានរង្វាន់ទាំងអស់នេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២០ បានធ្វើឲ្យនាងខ្ញុំផ្ទាល់ និងក្រុមការងារទាំងអស់នៅ Urban Village មានមោទកភាពយ៉ាងក្រៃលែងទៅហើយ។ នេះសបញ្ជាក់ថា អ្នកជំនាញដែលមានឥទ្ធិពលជាច្រើននៅក្នុងវិស័យអចលនទ្រព្យ ទទួលស្គាល់ពីកិច្ចខំប្រឹងប្រែងរបស់យើង»។

ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី Asia PropertyGuru លើកទី៥នៅកម្ពុជា កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ២០២០ ជាកម្មវិធីប្រគល់ពានរង្វាន់លើកទី៥ ដែលត្រូវបានរៀបចំឡើងសម្រាប់ឲ្យក្រុមហ៊ុនអភវិឌ្ឍន៍ និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតគ្នា។ កម្មវិធីនេះត្រូវបានចាត់ទុកថាជាកម្មវិធីប្រគល់ពានរង្វាន់ដែលមានកិត្យានុភាព និងតម្លាភាពបំផុតពីព្រោះកម្មវិធីនេះត្រូវបានរៀបចំ និងដឹកនាំដោយអ្នកជំនាញដែលទទួលបានការគោរព និងទុកចិត្តខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុន PropertyGuru Group ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យអចលនទ្រព្យ ហើយក្រុមហ៊ុនក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ចំពោះជំនាញរបស់ខ្លួន ក្នុងការរៀបចំកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យនៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ។ កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ជាផ្នែកមួយនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្លេះ។

នៅក្នុងសន្និសីទកាសែតមួយដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ លោក Jules Kay ជានាយកគ្រប់គ្រងកម្មវិធីប្រគល់ពានរង្វាន់នេះ បានឱ្យដឹងថា «កម្ពុជា ជាទីផ្សារដែលមានសក្ដានុពលខ្លាំងមួយ សម្រាប់វិស័យអចលនទ្រព្យក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដែលកម្ពុជាចូលរួមនៅក្នុងកម្មវិធីប្រកួតពានរង្វាន់អចលនទ្រព្យនេះ អាចជួយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងស្រុក អាចទទួលបានការទទួលស្គាល់បន្ថែមទៀត»។

គម្រោងខុនដូ Urban Village បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងវិស័យអចលនទ្រព្យកម្ពុជាទាំងមូល នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ តាមរយៈការឈ្នះពានរង្វាន់រហូតទៅដល់៥ពានក្នុងពេលតែមួយដែលធ្វើឲ្យគម្រោង Urban Village ក្លាយជាគម្រោងមួយដែលទទួលបានការទទួល ស្គាល់ដ៏ច្រើនបំផុត។ ពានរង្វាន់ទាំង៥នោះរួមមាន៖

១៖ ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា (The Best Condo Development “Cambodia”)
២៖ ពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ (The Best Condo Development “Phnom Penh”)
៣៖ ពានរង្វាន់គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ (The Best Condo Landscape Architectural Design)
៤៖ ពានរង្វាន់គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ (The Best Condo Architectural Design)
៥៖ ពានរង្វាន់គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ (The Best Condo Interior Design)

គម្រោង Urban Village ដំណាក់កាលទី២ ជាគម្រោងអភិវឌ្ឍន៍ចម្រុះផ្ដោតសំខាន់ទៅលើការរស់នៅបែប សហគមន៍ជាការបណ្ដាក់ទុន ដោយក្រុមហ៊ុនមកពីហុងកុងដ៏ធំជាងគេបំផុតនៅកម្ពុជា។ គម្រោងនេះត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ១២០០០ម៉ែត្រការ៉េ ដោយមានអគារចំនួន៤ គឺ អគារ E, F, G និង H ដោយរួមមាន ខុនដូទំនើបតម្លៃសមរម្យ ទីធ្លាពាណិជ្ជកម្ម ហាងលក់ទំនិញ និងការិយាល័យ ដែលស្ថិតនៅលើទីតាំងដ៏ល្អបំផុតចន្លេះមហាវិថី សម្ដេច ហ៊ុនសែន និង ផ្លូវជាតិលេខ២ ដែលជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីកចម្រើនខ្លាំងបំផុត ហើយមនុស្សភាគច្រើនស្គាល់តំបន់នេះថាជាផ្លូវ៦០ម៉ែត្រ៕

ក្រុមហ៊ុនទើបតែបានប្រកាសការត្រៀមបើកលក់អគារ H ឬ Sky Prime Tower ដែលជាអគារខ្ពស់ ជាងគេនៅតាមបណ្ដាយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ជាមួយការផ្ដល់ជូនពិសេស និងការបញ្ចុះតម្លៃជាច្រើន។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើយូនីតណាមួយនៅក្នុងអគារ H សូមធ្វើការទាក់ទងមកកាន់លេខ៖ ០១៧ ៩៩៩ ៥៣១ / ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល live@villagephnompenh.com។ អ្នកក៏អាចអញ្ចើញមក ទស្សនាផ្ទះគំរូនៅស្នាក់ការលក់ផ្ទាល់ស្ថិតនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh!